អតីតតារាសម្តែង និងជា អ្នករៀបចំកម្មវិធីកម្សាន្ត ប្រចាំទូរទស្សន៍ អាសុីអាគ្នេយ៍ លោកចា រិទ្ឋី បានរំភើបចិត្តឥតឧបមា ដោយសារតែខ្លួនជាឪពុក អាចមើលឃើញកូនប្រុសស្រីជាទីស្រឡាញ់ ទទួលសញ្ញាបត្រ ប្រកបដោយជោគជ័យ។ នេះជាមហារីករាយ បំផុត សម្រាប់អាណាព្យាបាលគ្រប់រូបដែល ចង់ឃើញ កូនស្ងួន មានអនាគតល្អ។
នៅពេលទទួលបាន រូបភាពដ៍ល្អនេះ លោក ចា រិទ្ឋី បាន បង្ហោះ នូវសារប្រកបដោយ ពាក្យពេចន៍មួយចំនួនថា «កូន ទាំង ពីរ ពិត ជា ធ្វើ ឱ្យ ប៉ា មាន មោទនភាព មិន កោត សរសើរ មិន បាន ។ កូន ប្រុស ច្បង គេ បាន បញ្ចប់ ការ សិក្សា ថ្នាក់ អនុបណ្ឌិត ផ្នែក ទំនាក់ទំនង អន្តរជាតិ នៅ សកលវិទ្យាល័យ DEAKIN នៅ ប្រទេស អូស្ត្រាលី ចំណែក កូន ស្រី ពៅ របស់ ខ្ញុំ វិញ គេ ទេីប តែបញ្ចប់ ការ សិក្សា ថ្នាក់ បរិញ្ញាបត្រ ផ្នែក ទេសចរណ៍ និង បដិសណ្ឋារកិច្ច នៅ សាកលវិទ្យាល័យ អាមេរិកាំង AUPP ប៉ា សូម ជូន ពរ កូន ទាំងពីរអោយ ជោគជ័យ ក្នុង ជីវិត »។
កន្លងមកនេះ លោក ចា រិទ្ឋី មមាញឹកច្រើន ខាងការងារជំនួញ ផ្ទាល់ខ្លួន ហើយ លោក ក៍មានរបរយូរឆ្នាំមកហើយ ខាងបើកផ្ទះសំណាក់ច្រើនជាន់នៅ កណ្តាលក្រុងភ្នំពេញ។ ទោះជា លោកមានបាន តែលោកនៅផ្សារភ្ជាប់ជីវិតជាមួយសិល្បៈ និងម្តងម្កាលឃើញថតសម្តែងចម្រៀង ខារ៉ាអូខេ។ ក្រៅពីនោះក្នុងនាមជា អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីកម្សាន្ត លោកក៍រមែងជួយ ដល់សិល្បករជាច្រើន បានឡើងឆាកសម្តែងច្រៀងរាំ ដើម្បីចែកគ្នាល្បីឈ្មោះ មិនថាតារាល្បីឬមិនល្បីឡើយ។ នៅមានរូបភាពល្អមួយទៀតគឺ ការឃើញកូនប្រុសស្រីទាំង២ មានគ្រួសារ ដើម្បីរៀបចំអនាគតក្នុងគូជីវិត។