ប្រធានសហពន្ធ័វិនិយោគិនកម្ពុជា ឯ.បណ្ឌិត ឡី សុភាព ផ្តល់ការគាំទ្រនិង ការអំពាវនាវ៩ចំណុចសំខានដល់សមាជិកសកម្មរបស់ខ្លួន..

ព័ត៌មានជាតិ

Sharing is caring!

នៅក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គី ជាមួយ សមាជិកសមាជិកា អង្គការ សមាគម និង   វិស័យឯកជន ដែលធ្វើឡើងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ  ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសហពន្ធ័វិនិយោគិនកម្ពុជា និងជាប្រធាន សមាគមសម្ពន្ធភាព អង្កការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាអនុប្រធាន គណ:ចលនាអង្កការ សមាគម និងដៃគូអភិវឌ្ឈ របស់គណ:ចលនាមហាជន នៃគណ:កម្មាធិការបក្សរាជធានីភ្នំពេញ បានផ្តល់ការគាទ្រ និងអំពាវនាវ នូវ៩ចំណុចសំខាន់     សំរាប់សមាជិកសមាជិកា ដែលជាសមាជិកសកម្ម នៃធុរកិច្ចទីផ្សារបណ្តាញ យកទៅអនុវត្តន៍ អោយទទួលបានជោគជ័យ។ការគារទ្រ និងសំណូមពរទាំង៩ចំណុច របស់ ឯ.ឧ បណ្ឌិត ឡី សុភាព ខាងលើនេះ រួមមាន ដូចខាងក្រោម៖១-សូមគាំទ្រគោលនយោបាយ ចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។

២- សូមគាំទ្រចូលរួមចាក់វ៉ាក់សាំង ដូលទី៤ អោយបានគ្រប់ៗគ្នា។

៣- សូមគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត់.

៤- សូមគាំទ្រ និងកោតសរសើរ ដល់គណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី  ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច បានល្អកាលពី ឆ្នាំ ២០២០ និង ២០២១ កន្លងមករួមមាន៖ ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមបានល្អ ​,ខិតខំដោះស្រាយ និងគ្រប់គ្រងបញ្ហាទឹកជំនន់ទីកភ្លៀង  ជូនប្រជាជន ក្នុងរាជធានីភ្នំពេញ អោយរួចពីគ្រោះថ្នាក់ផ្សេងៗ ដូចជាការលិចលង់ផ្ទះសំបែង និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ  ក៏ដូចជាខិតខំដោះស្រាយការកកស្ទះសំរាម អំឡុងពេលក្រុមហ៊ុនប្រមូលសំរាមមានបញ្ហាកន្លងមក អោយទទូលបានលទ្ធផលល្អជូនប្រជាពលរដ្ឋ  និងកិច្ចសម្របសម្រួល ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អប្រសើរ ទាំងដូចមូលដ្ឋាន និងដូសជម្រុញ។

៥- សូមអំពាវនាវ អោយសមាជិក សមាជិកា អង្គការ សាមាគម និងវិស័យឯកជនទាំងអស់ ចូលរួមបង់ថ្លៃសេវា សំរាម អោយបានគ្រប់ៗគ្នា។

៦- សូមអោយគ្រប់មូលដ្ឋាន អាជីវកម្មក្នុងវិស័យឯកជន មកស្នើសុំលិខិតអនុញ្ញាតិ អាជីវកម្ម នៅអង្គភាព ឬ ការិយាល័យ ច្រកចេញ ចូលតែមួយ ទូទាំងរាជធានីភ្នំពេញ។

៧- សូមអោយគ្រប់មូលដ្ឋានអាជីវកម្ម ក្នុងវិស័យឯកជន ពង្រឹង និងពង្រីកអាជីវកម្ម មីក្រូតូច មធ្យម ដើម្បី បង្កើនសេដ្ឋកិច្ចជាតិ និងកម្លាំងពលកម្មក្នុងស្រុក។

៨- គាំទ្រគោលនយោបាយទេសចរណ៍ក្នុងស្រុក អោយបានទូលំលាយ ពិសេសក្នុងបរិបទ នៃការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី នៃជំងីកូវីដ១៩ និងមេរោគបំលែងថ្មី អូមីក្រុង។ និងទី ៩.គាំទ្រ អោយអាជីវករ ពាណិជ្ជករ អង្កការ សមាគម និង វិស័យឯកជន ចូលជាសមាជិក តាមវិស័យ និមួយៗ អោយបានគ្រប់ៗគ្នា៕

 

Leave a Reply

Your email address will not be published. Required fields are marked *