ព្រឹត្តិការណ៍កម្មវិធីចាប់ឆ្នោតផ្សងសំណាង 11.11 Singles’ Day ការលក់ខុនដូដ៏ពិសេសរបស់ MESONG

ព័ត៌មាន

Sharing is caring!

ដោយមានការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងទូទាំងប្រទេសសម្រាប់គម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន Wonder Development MESONG ដែលជាខុនដូដ៏ប្រណីត និងខ្ពស់ជាងគេបំផុតក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីចាប់រង្វាន់ ដើម្បីអបអរសាទរទិវា 11.11 Singles’ Day រួមជាមួយ ពិធីបុណ្យអុំទូក ដើម្បីអរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្ម។

ការលក់ខុនដូដ៏ពិសេសរបស់ MESONG ក្នុងទីក្រុងភ្នំពេញបានបើកឳកាសសម្រាប់អតិថិជនថ្មី ចូលរួមប្រើប្រាស់ ​និងយល់ដឹងពីប្រណីតភាព។ អរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការផ្ដល់ការរស់នៅដ៏ប្រណិត និងខ្ពស់បំផុតក្នុងចំណោមទីផ្សារក្នុងស្រុក។  ដោយមើលឃើញពីប្រជាប្រិយភាពរបស់ MESONG បានបង្កើតឲ្យមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ MESONG សូមអញ្ជើញអតិថិជនដ៏មានកិត្យានុភាព ដើម្បីចាប់យកឱកាសក្នុងការជាវចូលមកប្រើប្រាស់ដែលបានកំណត់គោលដៅតាមតម្រូវការរបស់ពួកគេ​ តាមរយៈព្រឹត្តិការណ៍ Raffle Draw ដែលរៀបចំនៅក្នុងមជ្ឈមណ្ឌលលក់របស់យើងខ្ញុំនៅកោះពេជ្រ។  រួមជាមួយនឹងការតុបតែង រំលេចនូវភាពទាក់ទាញ ជាមួយនឹងតន្ត្រីដ៏រីករាយ។ ព្រឹត្តិការណ៍ Raffle Draw នឹងធ្វើការជ្រើសរើសក្រុមអ្នកឈ្នះ ដោយពួកគេទាំងអស់ទទួលបានសិទ្ធិផ្តាច់មុខក្នុងការក្លាយជាម្ចាស់ខុនដូ MESONG។

MESONG គឺជាកន្លែងដែលធ្វើឲ្យសុបិន្តរបស់លោកអ្នកក្លាយជាការពិត។  យើងចូលចិត្តអ្វីដែល MESONG បានតំណាង ហើយទន្ទឹងរង់ចាំឆ្ពោះទៅកាន់អគារខ្ពស់បំផុតនៃប្រទេសកម្ពុជាក្នុងឆ្នាំ 2023 ឆាប់ៗនេះ” ថ្លែងដោយនារីដ៏ស្រស់ស្អាតម្នាក់ ដែលបានឈ្នះក្នុងកម្មវិធី Raffle Draw និងបានជាវមួយយូនិត។  អតិថិជនម្នាក់ទៀតមកពីប្រទេសប៉ូឡូញក៏បានរំលឹកឡើងវិញនូវក្តីស្រឡាញ់របស់គាត់ចំពោះប្រទេសកម្ពុជា ហើយរំពឹងការរស់នៅបែបប្រណិតភាពដែល MESONG ផ្ដល់អោយ។  “ខ្ញុំបានធ្វើដំណើរក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយខ្ញុំចូលចិត្តប្រទេសកម្ពុជាជាងគេ ដោយសារហេតុផលជាច្រើន។  ហើយក្នុងនោះក៏មានអគារ MESONG មួយចំណុចដែរ” បុរសជនជាតិប៉ូឡូញបាននិយាយដោយស្នាមញញឹម។  អ្នកចូលរួមភាគច្រើនក្នុងកម្មវិធីរបស់ MESONG សុទ្ធតែមានអារម្មណ៍រីករាយ និងស្រស់ស្រាយ និងទទួលយកអ្វីដែលថ្មី​ ដែល Mesong បានផ្ដល់អោយ។  “ការសាកល្បងផ្សងសំណាងរបស់លោកអ្នក ដើម្បីទទួលបានខុនដូក្នុងក្តីស្រមៃរបស់លោកអ្នកតាមរយៈកម្មវិធី Raffle Draw ដោយក្ដីរីករាយ ជាពិសេសនៅពេលដែលបានមកដល់ខុនដូដ៏ល្បីដូចជា MESONG វាពិតជាមានតម្លៃណាស់ សូម្បីតែការរៀបចំព្រឹត្តិការណ៍នេះឡើងក៏ដោយ” ភ្ញៀវក្នុងស្រុកបានបង្ហាញអារម្មណ៍ជាមួយនឹងភាពសើចក្អាក់ក្អាយ។

ភាពជោគជ័យនៃការលក់របស់ MESONG បានបង្ហាញពីតម្រូវការដ៏ខ្លាំងក្លាសម្រាប់ខុនដូលំដាប់ខ្ពស់ និងស្ដង់ដារ សោភ័ណសម្រាប់កម្រិតជីវភាពរស់នៅដ៏ប្រណីត។  យើងនឹងបន្តរៀបចំព្រឹត្តិការណ៍ និងបង្ហាញនូវគំនិតច្នៃប្រឌិតផ្សេងៗ ដើម្បីបំពេញតម្រូវអតិថិជនរបស់យើង»។​ បាននិយាយដោយ លោក Maverick Hui នាយកគ្រប់គ្រងក្រុមហ៊ុន Wonder Development,ដែលដឹកនាំនៅពីក្រោយព្រឹត្តិការណ៍ gimmicky នេះ ។

 

សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG៖ www.mesong.com

 

មជ្ឈមណ្ឌលលក់ MESONG

អាស័យដ្ឋានៈ អគារ Diamond Twin Tower, បន្ទប់លេខ​២៥/F S០៧&S០៨ ផ្លូវសុភមង្គល កែងវិថីសួនច្បារ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទំនាក់ទំនង៖  +855 2323 2288

អំពី WONDER DEVELOPMENT

Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ ដែលគ្រប់គ្រងដោយ Wonder Capital Group។  វិនិយោគិនរបស់មូលនិធិរួមមាន វិនិយោគិនដែលមានជំនាញវិជ្ជាជីវៈមកពីហុងកុង ដូចជា វិនិយោគិនស្ថាប័ន ក្រុមហ៊ុនចុះបញ្ជី និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅហុងកុង។  Wonder Capital Group គឺជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់គ្រងទ្រព្យសកម្មប្រភេទទី 9 ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៃទីក្រុងហុងកុង។  ក្រុមការងារ មានបទពិសោធន៍វិនិយោគអចលនទ្រព្យជាង 20 ឆ្នាំ និងមានតួនាទីកាន់ប្រតិបត្តិការ និងគ្រប់គ្រងនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមានតម្លៃជាង ពាន់លានដុល្លារអាមេរិក។

For media enquiry, please contact:

សម្រាប់ការសាកសួរព័ត៌មានបន្ថែម, សូមទាក់ទងទៅកាន់

Mr. Keros Ku: + 852 2898 0096 (Hong Kong)

Email: kerosku@wonderdevelopment.com

High Resolution Photos can be obtained from:

https://drive.google.com/drive/folders/1qF8ruIKx5GFvAysRZtQaeHFweek7P4bt?usp=sharing

 

ការរចនាឡើងយ៉ាងល្អ និងមានផ្ទាំងប៉ាណូដែលត្រូវបានសាងសង់នៅខាងក្រៅមជ្ឈមណ្ឌលលក់ MESONG

អ្នកតំណាង MESONG ធ្វើការណែនាំគម្រោង MESONG ទៅកាន់ភ្ញៀវដោយយកចិត្តទុកដាក់

 

អ្នកឈ្នះរង្វាន់ Raffle Draw ម្នាក់មកពីប្រទេសប៉ូឡូញ បានជាវខុនដូយ៉ាងពេញចិត្ត

 

ស្ត្រីម្នាក់បានសម្រេចចិត្តជាវខុនដូដែលមានគុណភាពមួយ ទុកជាអំណោយសម្រាប់គ្រួសាររបស់នាងរួមនឹងកូនស្រី

Leave a Reply

Your email address will not be published. Required fields are marked *