ភ្នំពេញ៖ លោកជំទាវ ហ៊ឹម សុភ័ក្រ្ត អគ្គនាយិកាក្រុមហ៊ុន គ្រួសារកក់ក្តៅ បើទោះបីកម្ពុជាកំពុងស្ថិតក្រោមឥទ្ធិពលនៃការវាយលុកដោយវីរូសកូវីដ-១៩ ក្នុង រលកទី៣នេះក្តី លោកជំទាវបានបង្ហាញនូវភាពជាគំរូសម្រាប់ស្ត្រីផ្សេងៗផងដែរ ។
ក្នុងការឡាយរយៈពេលប្រមាណមួយម៉ោង លោកជំទាវ បាននិយាយលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងស្ត្រីៗផងដែ គឺលោកជំទាវសូមឲ្យតាំងជំហរឲ្យ រឹងមាំដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន និងត្រូវគិតអ្វីដែលមានលក្ខណៈ វិជ្ជមាន ។ លោកជំទាវមិនចង់ឲ្យមានការផ្កេកផ្តួលខ្លួនជាមួយនឹងបញ្ហានោះទេ ផ្ទូយមកវិញ លោកជំទាវចង់ឲ្យមនុស្សគ្រប់មានភាពរឹងមាំ ជំនះឧបសគ្គឲ្យ បាន ប្រឹងប្រែងរកចំណូលសម្រាប់ខ្លួន និងក្រុមគ្រួសារ ទើបជារឿងល្អ បើទោះបិទទ្វាផ្ទះ ក៏មិនត្រូវបិទអនឡាញនោះដែរ ។
បើទោះបីជាយ៉ាងណាក្តី លោកជំទាវលើកទឹកចិត្តឲ្យគោរពតាមការណែនាំរបស់រាជ រដ្ឋា និងក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងវិធានសុខភាព ការពារជំងឺកូវីដ-១៩ ឲ្យបានដើម្បីឆ្លងផុតពីការរីករាលដាលក្នុងរលកទី៣ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ចូលរួមការពារខ្លួនឯងម្នាក់បានដូចចូលរួមការពារគ្រួសារៗ ដូចចូលរួម ការពារកូវីដក្នុងសង្គមជាតិបាន ។
លោកស្រីបានបញ្ជាក់ថា លោកស្រីបានទៅធ្វើតេស្តរកវីរូសកូវី-១៩ លើកទី១លទ្ធ ផងអវិជ្ជមាន ប៉ុន្តែលោកស្រីនៅដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បី រងចាំធ្វើតេស្តលើកទី២ ឲ្យប្រាកដថាសុខភាពនៅធម្មតា មិនឆ្លងកូវីដ ។ លោក ជំទាវ បន្ថែមថា ទោះជាលោកជំទាវដាក់ខ្លួនឲ្យនៅម្នាក់ឯងដាច់ដោយឡែក ប៉ុន្តែ លោកជំទាវ នៅតែបន្តរកស៊ី តាមអនឡាញធម្មតា ៕