កំពុងផ្ទុះកូវីដ រលកទី៣ ស្រាប់តែគ្រួសារកក់ក្តៅ ធ្វើរឿងល្អមួយនេះ នាខេត្តកំពត

ព័ត៌មាន

Sharing is caring!

កំពត ៖ ដោយសារតែ មិនអាចមើលរំលង ពីជំនួយជា សម្ភារៈ ការពារសុខភាព គ្រួសារកក់ក្តៅ បានធ្វើនូវ រូបភាពមួយ ជួយដល់ការ ទបស្កាត់ជំងឺកូវីដ១៩។ ជាត្រីមុខ អ្នកខេត្តកំពត ទទួលបាន នូវ ម៉ាស់ ជែល មុនគេ ហើយបងប្អូនយើង នៅទីនោះបានសម្តែងភាពអំណររីករាយ ដែល គ្រួសារកក់ក្តៅ គិតគូ ក្នុងពេលកំពុងវឹកវរ រលកកូវីដជាថ្មីនៅលើទឹកដីកម្ពុជា។
នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមហ៊ុនគ្រួសារកក់ក្តៅដឹកនាំដោយ #យូហ្វីរីថ្នាក់ដឹកនាំកំពូលគ្រួសារកក់ក្តៅ ព្រមទាំង សមាជិកជនឆ្នើមធីមរបស់នាងខ្ញុំ ជំនួសមុខឲ លោក ឧកញ៉ា អ៊ុច សម្បត្តិនិងលោកជំទាវ ហុឹម សុភ័ក្ត្រ អគ្គនាយកអគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលលោកទាំងពីរមានទឹកចិត្តប្រកបដោយ ចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់សង្គមជាម៉ាសចំនួន 2500 ម៉ាស់នឹងជេលលាងដៃចំនួន 200ដប មកកាន់ទឹកដីខេត្តកំពតក្នុងខណៈពេលជំងឺកូវីដ19 កំពុងតែផ្ទុះរាតត្បាតសារជាថ្មីម្ដងទៀត។
ក្នុងនាមនាងខ្ញុំជាថ្នាក់ដឹកនាំកំពូលប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅជំនួសមុខឲ្យលោកឧកញ៉ានិងលោកជំទាវបាននាំយកអំណោយនេះចែកចេញជា 3 ទីតាំងផ្សេងគ្នា៖
ទីតាំងទី 1 ភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូរ ខេត្តកំព(គោលដៅសាលារៀនបឋមសិក្សា អាជីណូម៉ូតូ ចំនួនម៉ាស់500ម៉ាស់ ជេលលាងដៃ50ដប)
ទីតាំងទី 2 👉ភមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូរខេត្តកំពត(គោលដៅ មជ្ឈមណ្ឌលប្រភពល្អ អាល់កាន់ឌីរី ចំនួនម៉ាស់500ម៉ាស់ ជេលលាងដៃ50ដប)។
ទីតាំងទី 3 👉ភមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត (គោលដៅ ការិយាល័យប្រជុំគណ:អុីមាំខេត្តកំពត ចំនួនម៉ាស់1000ម៉ាស់ ជេលលាងដៃ100ដប)។និងបានចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់ចំនួន 500ម៉ាស់ នឹងជេលលាងដៃ 20ដប។
នាងខ្ញុំសូមអរគុណដល់លោកទាំងពីរដែលមានទឹកចិត្តប្រកបដោយ ចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់សង្គម
ទីណាមានទុក្ខលំបាក ទីនោះមាន ក្រុមហ៑ុនគ្រួសារកក់ក្តៅនៅក្បែរអ្នកជានិច្ច។
នេះមិនមែនជាលើកទី១ ទេ ដែលគ្រួសារកក់ក្តៅ បើកយុទ្ឋនាការចែក ម៉ាស់ព្រោះបើចាំបានរលកទី២ ក៏សម្រុក ចែកមិនស្ទើរនោះទេ នៅតាមក្រសួងមន្ទីរ រដ្ឋនិងឯកជន។

 

Leave a Reply

Your email address will not be published. Required fields are marked *