ជើងខ្លាំង៣ដួង ប្រសូត្រចេញ ពី«សំនៀងពេជ្រNNP» នឹងរួមគ្នាអង្រួនមហាព្រឹត្តិការណ៍ របស់ដាណាទ្រី

កំសាន្ត និងទេសចរណ៏

Sharing is caring!

ក្នុងពេលដែល ក្រុមហ៊ុនដាណា ទ្រី កំពុងដុតដៃដុតជើង យ៉ាងខ្លាំងសម្រាប់កម្មវិធីកក្រើកមួយ នាពេលប៉ុន្មានថ្ងៃទៀត ស្រាប់តែអតីតបេក្ខជន ជ័យលាភីប្រឡងចម្រៀង ស្ថាប័ននេះ៣ រូបនឹងបង្ហាញសមត្ថភាាព។ ពិសេសពូកគេទាំង៣ រួមដៃគ្នា ធ្វើអោយមានការទាក់ទាញ ហើយក៏ជាវេទកា បើកឆាកដំបូង ក្រោយក្លាយជាម្ចាស់តំណែង ដែលត្រូវប្រឹងសម្តែងអោយល្អ។
តាមការបង្ហាញតម្រុយ ច្បាស់ការ បានបញ្ជាក់ថា « មហាព្រឹត្តិការណ៍បានមកដល់ទៀតហើយ តបតាមការសន្យា ចែក មាស មាស ពេជ្រ ឡាន ម៉ូតូ ពានរង្វាន់ និងប្រគល់ជួនបុគ្គលឆ្នើម ពូកែ របស់ផលិតផលNNP នៃក្រុមហ៊ុនដាណាទ្រី ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនអនឡាញធំនិងឈានមុខគេនៅកម្ពុជា ជួបជាមួយនាងខ្ញុំមាស មាស សុវណ្ណរតនា និង លោក ទីងតុង ដែលពួកយើងជាពិធីករនិងពិធីការិនី ក្នុងមហាប្រឹត្តិការណ៍ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅ ដឹងព្រីមៀសែនសុខ អាគារC.D.E.F»៕ អ្វីដែលគេដឹងបន្ថែមទៀត អ្នកប្រឡងចម្រៀងដែល មានសំឡេងល្អ ហើយឈ្នះតំណែង ទាំង៣ដួង ក៏ឡើងមកសម្តែង។ ក្នុងនោះមាន សិលា ដារ៉ូ ម្ចាស់ពាន លោកសុីណាត និងកញ្ញា សុខ កាន ដែលពួកគេពិតជាអន្ទះសាេហើយត្រៀមខ្លួនរួចជាស្រេចដើម្បីមហាវេទិកាដ៍ធំលំដាប់វីអាយភីនេះ។
ក្នុងនោះអ្នកនាង មាស សុវណ្ណរតនា ក៏ត្រៀមចាប់ដៃគូ ជាងលោកទីងតុង ដោយអ្នកនាងត្រៀមរួចរាល់ដែរ ដើម្បីសម្របសម្រួលកម្មវិធី។ មានតែការចាំតាមដាននៅលើផេកផ្លូវការប៉ុណ្ណោះថា តើភាពអស្ចារ្យ នឹងកក្រើកបែបណា ដែលនឹងកើតឡើងនៅក្រុមហ៊ុន គ្រឿងសំអាងនាំមុខគេ របស់អ្នកនាងទ្រី ដាណា តារាចិត្តបុណ្យខាងមនុស្សធម៌។

    

Leave a Reply

Your email address will not be published. Required fields are marked *