លោក Ab Vanna អ្នកថតដ៏ប្រណីតជួយរុញអោយសិល្បករ និងកម្មវិធិត្រដែត

ព័ត៌មាន

Sharing is caring!

រូបភាពថតរូបស្អាតៗ ល្បីៗនាកម្មវិធីជាច្រើន និងការថតម៉ូដ សម័យបុរាណ បានត្រូវគេលើកសរសើរថា មានភាពប្រាកដប្រជា និងភាពច្បាស់លាស់ ប្រកបដោយទឹកដៃប្រពៃ។ទាំងនេះ ជាការផុសឡើង ក្រោមស្នាដៃអ្នកថត រូបវ័យក្មេងម្នាក់ ដែលពូកែ ហើយបានរុញអោយ តារានិងកម្មវិធីផ្សេងៗ ទាញបានការចាប់ចិត្តមិនធម្មតា។
បច្ចុប្បន្នខណៈដែលយុវជនជាច្រើនបានបង្ហាញភាពប៉ិនប្រសប់ ក្នុងការកែច្នៃឲ្យរូបថតរបស់ពួកគេកាន់តែទាក់ទាញ ហើយក៏ត្រូវបានគេចាត់ទុកថាវាគឺជាវិស័យសិល្បៈដែលកំពុងទទួលបានប្រជាប្រិយផងដែរ។ យ៉ាងណាមិញ យើងសូមណែនាំ លោក ភួង វណ្ណា ហៅAb Vanna បុគ្គលដែលធ្លាប់សាងភាពលេចធ្លោរនៅលើវិស័យមួយនេះ ពិសេសសម្រាប់សិល្បករល្បីឈ្មោះជាច្រើនរូបនៅកម្ពុជាផងដែរ។
យុវជនរូបនេះ បានចាប់ផ្តើមប្រកបរបរជាជាងថតរូបរយៈពេល៧ឆ្នាំមកហើយ ដែលក្រោយពីឈោងចាប់ក្តីស្រមៃចង់ជាអ្នកជំនាញថត និងច្នៃរូបថត។ អ្នកជំនាញវ័យ៣០ឆ្នាំរូបនេះថា ព្រោះតែស្រលាញ់លើអាជីពនេះបានប្រឹងប្រែងខ្លាំងទាំងការរៀនពីអ្នកជំនាញបរទេសតាមរយៈសិក្ខាសាលា សិក្សាស្រាវជ្រាវបន្ថែមលើប្រព័ន្ធអ៊ិនធើណេត បូកផ្សំជាមួយគំនិតច្នៃប្រឌិត និងទេពកោសល្យ ទើបលោកសម្រេចចបានស្នាដៃដែលទទួលបានការពេញចិត្តច្រើនពីអតិថិជន និងសិល្បករជាច្រើន។ លោកថា បច្ចុប្បន្នលោកគឺជាម្ចាស់ហាងថតរូប Ab Studio Sihanoukvill ដែលមានទីតាំងនៅខេត្តព្រះហនុ។ លោកថា ស្នាដៃថតរូបជាទីពេញនិយមសម្រាប់អតិថិជន និងសិល្បករមានទាំងការថតក្នុងStudio ទាំងឈុតបុរាណសម័យ ការថត Out Door និងPre – wedding ជាដើម។ ផលិតស្នាដៃវីដេអូ រូបថត ស្រស់ស្អាតសម្រាប់កម្មវិធីតូចធំនានាជាច្រើន ហើយទាំងសិល្បករ ផលិតករ តារាបង្ហាញម៉ូត និងកញ្ញាឯកជាច្រើនសុទ្ធតែធ្លាប់បានស្គាល់ និងពេញចិត្តនូវស្នាដៃដែលលោកបានបញ្ចេញព្រោះក្រៅតែពីការថតនិងរចនារូបលោកក៏ជាអ្នកគ្រប់គ្រងទូទៅត្រួតពិនិត្យទាំងលើសម្ភារៈ សម្លៀកបំពាក់ដើម្បីប្រាកដថារូបថតដែលចេញមកត្រូវតែជារូបដែលស្អាតទាក់ភ្នែក ។

ជាការមើលឃើញពីតម្លៃ និងជំនាញឯកទេសលោកក៏ត្រូវក្រុមការងារ និងអ្នកផលិតកម្មវិធីជាច្រើនផ្តល់ទំនុកចិត្ត រួមទាំងផ្តល់តំណែងជាគណកម្មការក្នុងកម្មវិធីប្រកួតបង្ហាញម៉ូតទ្រង់ទ្រាយធំមួយនៅពេលដ៏ខ្លីខាងមុខនេះ។ ការងារទាំងអស់នឹងរីកចម្រើន បន្តទទួលបានការគាំទ្រកាន់តែច្រើនពីទស្សនិកជន៕

Leave a Reply

Your email address will not be published. Required fields are marked *