វ៉ា យុសង្ឃឹមខ្ពស់លើភាពសង្ហានឹងនាំអោយមានទីផ្សារសិល្បៈ

ព័ត៌មាន

Sharing is caring!

តារាសម្តែងមុខកាត់ចិន លោក វ៉ាយុត្រូវបានអ្នកសិល្បៈលើកឡើងថា រូបសម្បត្តិនៃការថតសម្តែងឃើញថាមានភាពសមសួន។ប៉ុន្តែឱកាសនៃការទាញយកទីផ្សារការងារនៅមានកម្រិតនៅឡើយ។យ៉ាងណាលោកមិនបោះបង់មហិច្ឆិតា ក្នុងការក្រសោបតួនាទីជាអ្នកសិល្បៈឡើយ។ទោះមានការពុះពារបែបណាលោកនៅតែហក់អោយដល់គោលដៅ។
អ្នកសិល្បៈខ្លះយល់ថា ត្រេមុខរបស់លោក វ៉ា យុ សមខាងថតស្បតច្រើនជាងតួសម្តែងដូចជាថត ម៉ូដខោអាវ នាឡិកា ឬផ្សាយរថយន្ត។ បើសម្តែងវិញសមជាតួកាចអាចត្រូវជាង។ នៅខាងក្រៅតារាប្រុសសាច់សរូបនេះមានភាពរួសរាយជាមួយគេឯង ស្រឡាញ់រាប់អានអ្នកសិល្បៈដូចគ្នា។បែបនេះហើយនៅក្នុងសង្គមសិល្បៈមានអ្នកស្គាល់លោកច្រើនគួរសម។
វ៉ា យុលើកឡើងថា សិល្បៈបានចូលសម្តែងច្រើនឆ្នាំដែរដោយធ្លាប់ថត រឿង និងស្បតមួយចំនួនទៀត។យ៉ាងណាតួនាទីនៃការសម្តែងលោកពេញចិត្ត និងស្រឡាញ់យូរមកហើយបើទោះជាការសម្តែងលំបាកក៏ លោកនៅតែព្យាយាមបោះជំហ៊ានទៅមុខជាលំដាប់មិនងាកក្រោយដើរចេញឡើយ។ការតស៊ូនឹងបានដល់គោលដៅនៅពេលណាមួយជាក់ជាមិនខាន។លើសពីនេះតារារៀមច្បងមួយចំនួនតស៊ូណាស់ទំរាំបាន ភាពលេចធ្លោគេស្គាល់។ចឹងយើងក៏មិនអន់ចិត្តមានតែខិតខំឈ្មុលតទៅទៀត។

Leave a Reply

Your email address will not be published. Required fields are marked *