យុវវ័យជាច្រើនរូប បង្ហាញវត្តមាន ជាមួយការស្រលាញ់វិស័យសិល្បៈ ក្នុងកម្មវិធី “1 2 3 Action”

ព័ត៌មានសិល្បៈ​ និងតារា

Sharing is caring!

ភ្នំពេញ ៖ កម្មវិធី “1 2 3 Action” គឺជាកម្មវិធីថ្មីមួយ ដែលបង្កើតឡើង ដើម្បីអោយយុវវ័យដែលចូលចិត្តនិងស្រលាញ់វិស័យសិល្បៈ ការបញ្ចេញសមត្ថិភាពផ្ទាល់ខ្លួន និងបង្ហាញពីភាពក្លាហាន របស់ពួកគេ លើវិញ្ញាសារចំនួន៩ វិញ្ញាសារ និងជម្រុះរកអ្នកមានសមត្ថភាព និងទេពកោសល្យពិតប្រាកដ ឈានទៅរកអ្នកទទួលបានជយលាភី នៅវគ្គផ្ដាច់ព័្រត្រ។

លោក សុវណ្ណ បញ្ញាឫទ្ធិ អ្នកផលិតកម្មវិធី និងដឹកនាំកម្មវិធី ថ្លែងអោយដឹងថា កម្មវិធីប្រកួតប្រជែងនេះ មានអ្នកដាក់ពាក្យប្រឡងប្រមាណជាង១០០នាក់រួចមកហើយ ដោយពួកគេត្រូវឆ្លងកាត់នូវវិញ្ញាសារប្រមាណជា៩ គ្រប់ទម្រង់សិល្បៈទាំងអស់ មានដូចជា សម្ដែង រាំ ច្រៀង បង្ហាញម៉ូដ ការលេងឧបរណ៍ភ្លេងទាំងសម័យ និងបុរាណ ព្រមទាំងវិញ្ញាសារជាច្រើនទៀត។

លោក សុវណ្ណ បញ្ញាឫទ្ធិ ថ្លែងបន្ត កម្មវិធីនេះ គឺប្រកួតប្រជែងសមត្ថភាពសិល្បៈគ្រប់ទម្រង់ ដើម្បីស្វែងរកអ្នកមានភាពក្លាហាន សមត្ថភាពពិតប្រាកដនេះ មានឈ្មោះថា “123 Acttion” ដែលជាម្មវិធីថ្មីសន្លាងមួយរៀបចំឡើងដោយ “CYTI Media” និងបានក្លាយជាវេទិកាមួយសម្រាប់ផ្ដល់ក្ដីសង្ឃឹម ដល់យុវវ័យជំនាន់ក្រោយ ដែលចង់ក្លាយតារាល្បី ក្នុងវិស័យសិល្បៈ។

អ្នកដឹកនាំកម្មវិធីរូបនេះបញ្ជាក់ថា យើងមានគណៈកម្មកាដាក់ពិន្ទុយ៉ាងត្រឹមត្រូវ សុក្រិត្យ និងយុត្តិធម៌ដល់បេក្ខជន-បេក្ខនារីនីមួយៗ ដែលបានបញ្ចេញសមត្ថភាព និងទេពកោសលដែលខ្លួនមាន តាមវិញ្ញាសារដាក់ជូនគ្រប់គ្នា នៅចំពោះមុខគណៈកម្មផ្ទាល់។ ជាមួយគ្នានេះ ការប្រកួតមានច្រើនវគ្គ និងត្រូវចេញថតតាមបណ្ដាខេត្តនានា ជាពិសេសនៅកន្លែងឆ្នេរសមុទ្រមួយ នាខេត្តព្រះសីហនុ។ បេក្ខភាពនីមួយៗ នឹងត្រូវ បោះឆ្នោតជ្រើសរើស ដោយសាធារណជននៅលើទំព័រ ហ្វេសប៊ុករបស់កម្មវិធី។ នៅវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខភាពតែ៥ រូបនឹងត្រូវប្រកួតប្រជែងគ្នា ប៉ុន្តែមានតែ៣រូបប៉ុណ្ណោះ ក្នុងចំណោមនេះនឹងត្រូវជ្រើស ជាជយលាភីលេខ១ លេខ២ និងលេខ៣ ដោយទទួបានប្រាក់រង្វាន់លើកទឹកចិត្ត រួមជាមួយឪកាសក្លាយជាតារា ថែមទៀតផង។

លោកបន្ថែមថា នេះគឺជាលើកទី១ ដែលលោកបានបង្កើតកម្មវិធីនេះឡើង ហើយគោលបំណងរបស់លោក គឺចង់ផ្ដល់ជាវេទិកាថ្មីមួយទៀត សម្រាប់យុវវ័យបានបញ្ចេញសមត្ថភាពពិសេសៗ ដែលពួកគេមានជំរុញភាពក្លាហានរបស់ពួកគេ ខណៈបច្ចុប្បន្នលោកបាន មើលឃើញថា យុវវ័យកម្ពុជាមានសមត្ថភាពសិល្បៈល្អៗច្រើន មិនថាច្រៀង រាំ ឬសមត្ថភាពសិល្បៈផ្សេងៗទៀត។ ពួកគេទាំងនោះត្រូវបានបែកចែកជាក្រុមៗ ពោលគឺមាន១០នាក់ ក្នុង១ក្រុម ដើម្បីឡើងមកបញ្ចេញសមត្ថភាពសិល្បៈ របស់ពួកគេប្រឡងប្រជែងលើវិញ្ញាសារចំនួន៩ ដើម្បីឈានឆ្ពោះទៅកាន់ជយលាភី។ សមត្ថភាព សិល្បៈដែលអាចយកមកប្រកួតប្រជែងបាន មានដូចជា ច្រៀង រាំ សម្ដែង បង្ហាញម៉ូដ លេងឧបករណ៍តន្ត្រី ពិធីករ ពិធីការិនី ជាដើម។

សូមបញ្ជាក់ថា តាមគម្រោងកម្មវិធី «123 Action» គ្រោងនឹងដំណើរការ រយៈពេលប្រមាណ៣ខែ ចាប់ពីពេលនេះតទៅ។ បេក្ខភាពនីមួយៗនឹងត្រូវ ជ្រើសរើស ដោយក្រុមគណៈកម្មការចម្រុះសមាសភាព មានទាំង តារាចម្រៀង តារា សម្ដែង ជាដើម មានគ្នាប្រមាណ១១រូប។ គណៈកម្មការនឹងដាក់ពិន្ទុទៅ លើការប្រឡង សមត្ថភាពសិល្បៈរបស់ បេក្ខភាព នីមួយៗ នៅលើវិញ្ញាសារទាំង៩៕

Leave a Reply

Your email address will not be published. Required fields are marked *