កាន់តែស្អាតឡើងក្រោយប្អូនស្រី យ៉ង ស្រីនីតរំលេចឈុតបុរាណច្នៃដោយប្រសិទ្ឋសិរី

ព័ត៌មាន

Sharing is caring!

ក្រោយពេលទទួលបានការពេញនិយមលើបណ្តាញសង្គមហ្វេសបុក ប្អូនស្រីយ៉ង ស្រីនីតកំពុងតែទទួលបានការជួយសង្រ្គោះជ្រោមជ្រែងអោយមានឱកាសធ្វើការងារល្អៗ។នាងតូចមុខស្រស់រូបនេះ ក្រៅពីទទួលបានការទាក់ទាញហើយបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ថែមទាំងបានក្រុមការងារសំអាងការមួយយកទៅច្នៃកែខៃទៅជាមនុស្សថ្មី។នាងស្រស់ស្អាតណាស់មើលសឹងតែមិនស្គាល់ ក្រោយពេលតុបតែងឡើងដូចព្រះនាងតូចតែម្តង។
មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ ។ទាំងនេះជាការលើកឡើងនូវពាក្យពេចន៍ដែលខាងសំអាងការខាងលើ ចង់បង្ហាញ។ ការលើកយកនូវភាពរចនានេះ បានរុញអោយប្អូនស្រីនៅតែតំបន់ភ្នំរូបនេះផុសត្រដែតប្រកបដោយភាពស្រស់សោភានិងសរសើរហើយ ត្រេកអរបានជួយនាងអោយក្លាយជាមនុស្សថ្មី។ជាពិសេសគេមិននឹកស្មានថា សំអាងការដែលកំពុងពេញនិយមមានស្នាដៃនេះអាណិតស្រឡាញ់នាងរហូតទាក់ទងបានយកមកកែតុបតែងអោយស្អាតគ្រាមហាជនកំពុងតែចាប់អារម្មណ៍។
យ៉ង ស្រីនីត មានបងប្អូន៦នាក់ ស្រី៥ ប្រុស១ នាងជាកូនច្បងគេ។ឪពុកធ្វើការសំណង់ ម្តាយធ្វើចេកឆាបលក់។ស្រីនីតទទួលបានការទាក់ទាញខ្លាំងលើបណ្តាញសង្គមលើផ្នែកសម្រស់ផ្ទៃុខគឺស្អាតផូរផង់បែបធម្មជាតិខ្មៅស្រស់។នាងមានជីវភាពលំបាកហើយត្រូវបានគេចាប់ចិត្តយកមកភ្នំពេញបានឧកញ៉ា មហាជនខ្លះជួយផ្តល់ថវិកាសម្ភារៈផ្សេងៗដល់នាងនិងឪពុកម្តាយ។ស្រីនីតបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ភីអិនអិន ថតសំអាងការ ថតរឿង។ចុងក្រោយឭថាពាក់មីនិងសម្រេចយកមករស់នៅជាមួយដោយទុកដូចកូនចិញ្ចឹមផ្តល់ការសិក្សាជូនដើម្បីសម្រួលការលំបាក។

Leave a Reply

Your email address will not be published. Required fields are marked *