MARRIOTT BONVOY ប្រារព្ធពិធីបើកសម្ពោធ បបរប៊ូហ្វេបែបថ្មី ​នៅសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

ព័ត៌មានសេដ្ឋកិច្ច

Sharing is caring!

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២​ រាជធានីភ្នំពេញ ប្រទេសកម្ពុជា – នៅភោជនីយដ្ឋានដឺមេគង្គនៃ សណ្ឋាគារ ​Courtyard by Marriott Phnom Penh មានការផ្តល់ជូននូវអាហារបែបថ្មី គឺ “បបរប៊ូហ្វេ”  ដែលមានជម្រើសបបររហូតដល់ប្រាំមួយប្រភេទគឺ៖ បបរស បបរអង្ករសំរូប បបរសាមជោក បបរត្រី បបរផិ និងបបរមាន់។ចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៨ យប់ ដល់ម៉ោង ២ ទៀបភ្លឺ អ្នកអាចបញ្ចប់ដំណើរកំសាន្តពេលរាត្រីរបស់អ្នក ជាមួយនឹងបទពិសោធន៍នៃការទទួលទានអាហារពិសេសៗ និងសំបូរបែប ដែលរួមមានអាហារសម្រន់ សាលាដ ជ្រក់ជាច្រើនមុខ ព្រមទាំងម្ហូបក្នុងស្រុកជាច្រើនទៀតដូចជា ឆាត្រកួន ឆាក្ដៅសាច់មាន់ ​ម្ហូបប្រភេទញាំ ស៊ុតចំអិនភ្លាមៗ និងអាហារបន្ទាប់បន្សំរាប់សិបមុខទៀត។

 

លោក ឈឿន ចន​​ ដែលជាមេចុងភៅមួយរូបប្រចាំសណ្ឋាគារ បានពន្យល់ថា “គំនិតនៃបបរប៊ូហ្វេរបស់យើង គឺបានមកពីបបរផិ ដែលជាបបរមួយប្រភេទដ៏ល្បីរបស់ខេត្តបាត់ដំបង ហើយត្រូវបានគេទទួលស្គាល់ជាទូទៅថាជាបបរពិសេសមួយបែបរបស់កម្ពុជា។ បបរ របស់យើងត្រូវបានចំអិនពីគ្រឿងផ្សំដែលផ្តល់គុណតម្លៃដល់សុខភាព ដូចជាបន្លែជាច្រើនមុខ សាច់មាន់ និងត្រី។

 

សម្រាប់លោកអ្នកដែលចូលចិត្តដើរលេងកំសាន្តនាពេលរាត្រី និងដែលមានចំនូលចិត្តបរិភោគបបរក្តៅៗ និងម្ហូបខ្មែរនោះ។ ឥឡូវនេះអាចអញ្ជើញមកកាន់ភោជនីយដ្ឋានដឺមេគង្គ នៃសណ្ឋាគារ Courtyard by Marriott Phnom Penh ដែលមានផ្តល់ជូនបបរប៊ូហ្វេបែបថ្មី​ ក្នុងតម្លៃពិសេសត្រឹមតែ $15++ ក្នុងម្នាក់​ (តម្លៃធម្មតា $19++)។សម្រាប់ព័ត៌មានបន្ថែមអំពីបបរប៊ូហ្វេជាមួយ Marriott Bonvoy និងដើម្បីកក់តុ នៅសណ្ឋាគារ Courtyard by Marriott Phnom Penh សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ +855 23 238888 ឬអ៊ីមែល៖ Enquiries.CYPNH@Courtyard.com ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *