អាណិតពេក លោកឧកញ៉ាសម្បត្តិ លើកទឹកចិត្តលោកគង់ កាន ឲ្យខិតខំសាងស្នាដៃបន្តទៀតបន្ទាប់ពីជួបរឿងបាក់ទឹកចិត្តយ៉ាងខ្លាំង !

ព័ត៌មានសង្គម

Sharing is caring!

ភ្នំពេញ៖ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានដឹងហើយអំពីបញ្ហាព្យុះភ្លៀងរវាងលោកគង់ កាន និងនាយប្រុញ ដែលជាគ្រូនឹងសិស្ស ពាក់ព័ន្ធនឹងការយល់ច្រឡំគ្នាទៅវិញទៅមកដែលបន្ទាប់ពីបញ្ហានេះត្រូវបានដោះស្រាយ និងស្ងប់ស្ងាត់ទៅវិញមែន ប៉ុន្តែ អ្នកដឹកនាំនាយប្រុញរូបនេះ (admin) បានបង្ហោះសារ និងចេញវីដេអូជាបន្តបន្តាប់ ដែលសារនិងវីដេអូទាំងនោះមហាជនបានសង្កេតឃើញអែតមីននាយប្រុញរូបនេះ នៅបាក់ទឹកចិត្តនៅឡើយនោះទេ ។
ឃើញស្ថានភាពបែបនេះ លោកឧកញ៉ាសម្បត្តិ អគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានអញ្ជើញអែតមីននាយប្រុញរូបនេះ ឲ្យទៅជួបលោកដោយផ្ទាល់នៅភូមិគ្រឹះរបស់លោកផ្ទាល់តែម្តង ដើម្បីលើកទឹកចិត្តឲ្យក្រោកឡើងវិញខិតខំប្រឹងប្រែងសាងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីចេញវីដេអូកំប្លែងខ្លីៗផ្តល់សំណើចដល់មហាជនដែលកំពុងទន្ទឹងរងចាំ ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា សម្បត្តិបានបង្ហោះសារថា«ថ្ងៃនេះប្អូន គង់ កាន បានមកជួបខ្ញុំហើយ ខ្ញុំបានលើកទឹកចិត្តអោយប្អូនបន្តការខិតខំកសាងស្នាដៃបន្តទៀត អ្វីដែលហួសហើយអោយហួសទៅចុះ ខ្ញុំនឹងមិនទុកគាត់ចោលនោះទេ ។ ហើយក៏សូមសំណូមពរដល់បណ្តាលក្រុមហ៊ុនផលិតផលផ្សេងៗ ជួយហៅ #ក្រុមនាយគង់កាន ទៅផលិតវីដេអូ ដែលមានតួ #នាយញ៉ាញ់ #នាយតឿ #នាយក្តាម ព្រោះពួកគាត់មិនមានកុងត្រាផ្តាច់មុខជាមួយខ្ញុំនោះទេ »។
បើយោងតាមរយៈសារខាងលើនេះ លោកគង់ កាន ដែលជាអតីតអែតមីននាយប្រុញ និងជាអ្នកដឹកនាំថតរឿងខ្លីដ៏មានសក្តានុពលម្នាក់ក្នុងបណ្តាញសង្គម នឹងចេញមកដឹកនាំថតរឿងកំប្លែងខ្លីៗសារជាថ្មីម្តងទៀតស្របពេលដែលមហាជន ជាអ្នកគាំទ្រលោកក៏ប្រហែលនឹងទន្ទឹងរងចាំស្នាដៃរបស់លោកបន្តទៀតផងដែរ ពិសេសលើការបណ្តុះបណ្តាលក្រុមរបស់ខ្លួនដែលជាសមាជិកថ្មីៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *