សិក្ខាសាលាគ្រួសារកក់ក្តៅក្រោមប្រធានបទ«ការកំ ណត់គោលដៅដើម្បីភាពស្តុកស្តម្ភក្នុងជីវិត» ប្រព្រឹ ត្តទៅយ៉ាងរលូន

ព័ត៌មានសេដ្ឋកិច្ច

Sharing is caring!

ភ្នំពេញ:ពិតជាមោទន:ភាពណាស់ខណ:ដែលការ រៀបចំសិក្ខាសាលាគ្រួសារកក់ក្តៅក្រោមប្រធានបទ «ការកំណត់គោលដៅដើម្បីភាពស្តុកស្តម្ភក្នុងជីវិត» ប្រព្រឹត្តទៅយ៉ាងរលូនក្រោមវត្តមានរបស់លោកឧក ញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្ត្រ ដោ យមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ស មាជិកគ្រួសារកក់ក្តៅ។បើតាមលោកឧកញ៉ា សម្បត្តិបានបង្ហោះខ្លឹមសារថា សិក្ខាសាលាគ្រួសារកក់ក្តៅក្រោមប្រធានបទ«ការកំ ណត់គោលដៅដើម្បីភាពស្តុកស្តម្ភក្នុងជីវិត»គឺបាន ប្រព្រឹត្តទៅយ៉ាងរលូន កាលពីរសៀលថ្ងៃទី០១ខែឧ សភាឆ្នាំ២០២២ដោយមានថ្នាក់ដឹកនាំនិងសមាជិ កគ្រួសារកក់ក្តៅចូលរួមយ៉ាងច្រើនកុះករដែលបានបង្ហាញនូវសាមគ្គីភាពនិងភាពជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់លោកឧកញ៉ាអ៊ុច សម្បត្តិនិ ងលោកជំទាវ ហ៊ឹម សុភ័ក្ត្រទោះបីជាទើបតែឆ្លងកា ត់ព្យុះភ្លៀងការជាន់ពន្លិចលាបពណ៌យ៉ាងណាក្តី។

លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្ត្រក៏បានបង្ហាញនូវអារម្មណ៍រំភើបក្តុកក្តួលចំពោះការគាំទ្រផ្តល់កម្លាំងចិត្តនិងភាពជឿជាក់ដោយគ្មានមន្ទិលសង្ស័យរបស់ថ្នាក់ដឹកនាំនិងតំណាងចែកចា យគ្រួសារកក់ក្តៅចំពោះភាពស្អាតស្អំរបស់លោកទាំ ងពីរ។នៅក្នុងឱកាសនោះដែរ ក៏បានរកឃើញអ្នកឈ្នះរ ង្វាន់ម៉ូតូScoopy2022ចំនួន១គ្រឿងផងដែរគឺលោកស្រី ស៊ិន សំអាតមានទីតាំងស្ថិតនៅបែកចា នដែលនឹងមានការប្រគល់រង្វាន់នាពេលឆាប់ៗខា ងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *